ឆ្លើយតបតាមតម្រូវការចាំបាច់ និងដើម្បីជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សនាពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះចំនួន ១,៨៥០គ្រួសារ រស់នៅខេត្តចំនួនពីរនៃភាគឦសានប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរីចំនួន ៩៥០គ្រួសារ...
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន។ សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយ ក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលសាតាំងពីលោក Daouda BITIE ឯកអគ្គរដ្ឋទូតប្រទេសប៊ូគីណាហ្វាសូ នៅវិមានព្រឹទ្ធសភា៕
សូមបញ្ជាក់ថា រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ចាប់ផ្តើមបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា៕ 👉 MORE...
ACU បង្ហាញលទ្ធផល នៃការស្រាវជ្រាវ ករណីបង្ហោះពីការបែកធ្លាយវិញ្ញាសាគណិតវិទ្យា និងស្នើមហាជនទាំងអស់កុំចាត់ទុកបុគ្គលទាំង៦នាក់ ដែលបានបង្ហោះរឿងនេះជាអ្នកបំពុលសង្គម, តម្រុយស្រាវជ្រាវរកឃើញតាមរយៈអ្នកបង្ហោះ (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហាញលទ្ធផលលម្អិត នៃការស្រាវជ្រាវករណីបង្ហោះពីការបែកធ្លាយវិញ្ញាសាគណិតវិទ្យា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង...
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, នៅព្រឹកថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា...
(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារថា ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ ! សំណេររបស់ សម្តេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា...
(សៀមរាប)៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា...
(ព្រះវិហារ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់ទទួលបានពីសប្បុរជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ រស់នៅរាជធានីភ្នំពេញ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក នៅខេត្តព្រះវិហារ ដែលគិតមកដល់ពេលនេះ សរុបជាង ២០លើកមកហើយ។ ពិធីប្រគល់ និងទទួលអំណោយនាព្រឹកថ្ងៃទី១៤ ខែសីហា...