(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន។ សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយ ក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍...
Uncategorized
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលសាតាំងពីលោក Daouda BITIE ឯកអគ្គរដ្ឋទូតប្រទេសប៊ូគីណាហ្វាសូ នៅវិមានព្រឹទ្ធសភា៕
សូមបញ្ជាក់ថា រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” ចាប់ផ្តើមបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា៕ 👉 MORE...
(ព្រះវិហារ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់ទទួលបានពីសប្បុរជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ រស់នៅរាជធានីភ្នំពេញ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក នៅខេត្តព្រះវិហារ ដែលគិតមកដល់ពេលនេះ សរុបជាង ២០លើកមកហើយ។ ពិធីប្រគល់ និងទទួលអំណោយនាព្រឹកថ្ងៃទី១៤ ខែសីហា...
រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកសម្ភារៈ ថវិកា ចែកជូនពលករ និងជនភៀសសឹកមកពីប្រទេសថៃ...
(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាពិភពលោក (World Games) ឆ្នាំ២០២៥ នៅទីក្រុង Chengdu ប្រទេសចិន បានប្រព្រឹត្តពិធីបើកការប្រកួតជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី៧ ខែសីហាកន្លងទៅ ស្របពេលក្រុមកីឡាទូកនាគកម្ពុជា បានចូលរួមដង្ហែអបអរសាទរ ជាមួយទង់ជាតិខ្មែរ ដោយបានបង្ហាញនូវមោទនភាពជាខ្លាំង ដែលបានចូលរួមព្រឹត្តិការណ៍ធំនេះ។ លោក...
(ភ្នំពេញ)៖ ក្រុមនិស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតចលនាប្រមូលហត្ថលេខា ដើម្បីដាក់ញត្តិទៅស្ថានទូតធំៗប្រចាំនៅកម្ពុជា ក្នុងគោលបំណងសុំអន្តរាគមន៍ឱ្យមានការដោះលែងទាហានកម្ពុជាទាំង១៨រូប និងបង្ហាញគោលជំហរប្រឆាំងសង្រ្គាមឆ្លៀនពានរបស់សៀមមកលើកម្ពុជា។ នេះបើតាមសេចក្ដីអំពាវនាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបណ្ដាញព័ត៌មាន ទទួលបាន។ សារអំពាវនាវនោះបានបញ្ជាក់ថា៖ «ស្ថិតក្នុងស្ថានភាពសន្តិភាពដ៏ផុយស្រួលប្រឈមនឹងការផ្ទុះសង្គ្រាមគ្រប់ពេលវេលានៅតំបន់ព្រំដែនកម្ពុជា-សៀម និងការរំលោភលើបទឈប់បាញ់របស់ភាគីសៀម ព្រមទាំងបានចាប់ទាហានកម្ពុជាចំនួន១៨រូប នៅក្នុងទឹកដីកម្ពុជា និងបង្កើតលេសពន្យារពេលមិនព្រមដោះលែងទាហានកម្ពុជា»។ ចលនានេះ ផ្ដួចផ្ដើមឡើងដោយក្រុមនិស្សិតថ្នាក់បណ្ឌិត...
សៀមរាប ៖ នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកចំនួន២.៤០០គ្រួសារស្មើនឹង៨.៣៣៥នាក់ដែលកំពុងប្រមូលផ្តុំនៅក្នុងមណ្ឌលសុវត្ថិភាព ចំនួន៣ទីតាំងស្ថិតក្នុងខេត្តសៀមរាបរួមមាន៖មណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តខ្នារតេជោ ភូមិខ្នារ ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ចំនួន...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋានគរបាលជាតិ បានក្រឿនរំលឹកដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គស្នងការដ្ឋានគរបាលជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ខណៈពេលដែលការប្រយុទ្ធរវាងកងទ័ព កម្ពុជា-ថៃ បានផ្ទុះឡើងនៅតាមបន្ទាត់ព្រំដែន...