ព័ត៌មានជាតិ

រាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះថា ការជីកប្រឡាយក្រវាត់ជុំវិញ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ដែលមានប្រវែង ៣៧គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ជម្រៅ៣ម៉ែត្រ ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ។ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា...
  (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួល​សញ្ញាបត្របញ្ជាក់កម្រិតក្បាច់គុនការ៉ាតេ ខ្សែក្រវ៉ាត់ខ្មៅ ៥ដាន់ ពីប្រធានសហព័ន្ធការ៉ាតេកម្ពុជា គឺលោកបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី...
នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី អញ្ជើញទទួលសារតាំងរបស់លោក ដឺរិក យីប(Derek Yip) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំនៅកម្ពុជា។ សូមបញ្ជាក់ថា រាល់ឯកអគ្គរាជទូត ឬឯកអគ្គរដ្ឋទូតប្រទេសនានា...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងក្រុមការងារ «សមាគមភាពយន្ត» ជួបពិភាក្សារងារ​​ និងពិនិត្យលើការងារមួយចំនួនពាក់ព័ន្ធវិស័យភាពយន្តនៅកម្ពុជា៕  
ឯកឧត្តមនាយឧត្តមសេនីយ៍ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ ព័ន្ធការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម បានបញ្ជាក់ថា វិធានការយើងបង្រ្កាប ឱ្យមានប្រសិទ្ធបំផុតនោះ គឺអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន មិនត្រូវពាក់ព័ន្ធជាមួយ គ្រប់បទល្មើសជាដាច់ខាត ទើបការបង្រ្កាបនោះ មានតម្លាភាព ប្រសិទ្ធភាព...
នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាលកាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក ដើម្បីឆ្លើយតបនឹងជំងឺអឹមផក...
លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួប ពិភាក្សាការងារ ជាមួយលោក Mr.Nagase Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា (Minister/Deputy...
(ឡាវ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាតំណាងកម្ពុជា សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន (AMMW) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី៣ (The 3rd ASEAN Women...
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនឹងទូទាត់សងរាល់ផលប៉ះពាល់ក្នុងគម្រោង​សាង​សង់​ព្រែកជីកហ្វូណនតេជោ។ តែទោះជាយ៉ាងណា ឯកឧត្តម ស៊ុន ចាន់ថុល បានសុំការ​យោគយល់ចំពោះប៉ះពាល់ទាំងឡាយ ហើយរាជរដ្ឋាភិបាលនឹងព្យាយាម​កាត់បន្ថយ​ផល​ប៉ះពាល់ឱ្យបានខ្ពស់បំផុត។ ក្នុងដំណើរចុះពិនិត្យតម្រាយផ្លូវទឹកនៃគម្រោងព្រែកជីកហ្វូណនតេជោនៅថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី...
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានរួមសហការជាមួយអាជ្ញាធរក្រុង សង្កាត់ និងសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានចុះពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ មកពីគ្រប់មជ្ឈដ្ឋានជាង ៥០០នាក់ នៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។ នេះជាកិច្ចបើកដំណើរការជាផ្លូវការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះ ដែលដឹកនាំដោយ...