ការប្រកួតបាល់ទាត់រវាងក្លឹបបឹងកេត ជាមួយ ក្លឹបព្រះខ័នរាជស្វាយរៀង ដែលបានប្រព្រឹត្តិនៅយប់ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានអូឡាំពិក កម្ពុជាបានទាក់ទាញអ្នកចូលរួមទស្សនារាប់ម៉ឺននាក់។
អ្នកចូលរួមទស្សនាការប្រកួតនេះ បានយកតុក្កតាទៅជាមួយ ហើយបានបោះនៅបរិវេណនោះ ដើម្បីក្រុមការងារប្រមូលយកទៅជូនដល់កុមារភៀសសឹកកម្ពុជាដែលកំពុងនៅមណ្ឌលសុវត្ថិភាពនានា។


