សូមបញ្ជាក់ថារាជរដ្ឋាភិបាលបាននឹងកំពុងខិតខំគ្រប់មធ្យោបាយដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន អ៊ំពូមីង តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន, មិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ ដេីម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសេីរទាំងសុវត្ថិភាព និងបរិស្ថានស្អាត។ នេះ គឺបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ “សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស”។
ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសៅរ៍ ទី១៤ កុម្ភៈ ២០២៦








