——
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមនៅព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានបង្ហោះផ្សាយខ្លឹមសារដូចតទៅ៖
អបអរសាទរ ខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា ថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា
សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គដើម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា មិនត្រឹមតែជាវាលពិឃាត មកស្គាល់ កម្ពុជា ជាកម្ពុជាដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។
៧ មករា ១៩៧៩ – ៧ មករា ២០២៦


