ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រពន្ធ័ផ្សព្វផ្សាយឌីជីថលកម្ពុជា» នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួម សរុបចំនួន ៥៦ រូប ដែលអញ្ជើញពី AKP ១៤រូប APP ៦រូប អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ៤រូប វិទ្យុជាតិ ១០រូប និង ទូរទស្សន៍ជាតិ ២២ រូប។