មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាប នៅខេត្តមណ្ឌលគិរី បានដាក់ឲ្យដំណើរការ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានសហការជាមួយគម្រោងការធ្វើបង្ហាញ និងខ្សែច្រវាក់ផលិតកម្មបន្លែដែលមានតម្លៃខ្ពស់នៅតំបន់ខ្ពង់រាប រៀបចំពិធីបើកដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាប (UCDC) នៅខេត្តមណ្ឌលគិរី។ គោលបំណង ដើម្បីឲ្យប្រជាកសិករ សិក្សាស្រាវជ្រាវលើដំណាំបន្លែ ការដាំដុះ ការថែទាំ ដើម្បីធ្វើយ៉ាងណា ឲ្យការដាំដុះដំណាំបន្លែ មានគុណភាព សុវត្ថិភាព និងទទួលបានទិន្នផលខ្ពស់។
ដោយមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី