នៅពេលខ្ញុំបន្តចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរខ្ញុំបានឃើញការ
បំភ្លឺរបស់អ្នកនាងខាត់ សុឃីមនិងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍វិចិត្រសិល្បៈទាក់ទងដល់វិធីបុកល័ក្ដក្នុង
ពិធីអាពាហ៍ពិពាហ៍ខ្មែរដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម។
ខ្ញុំសូមបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យ
បានច្បាស់នូវចំណុចនេះព្រោះជាបញ្ហា
ប្រពៃណីទំនៀមទម្លាប់យូរលង់មក
ហើយ។
ក្នុងឈុតឆាកទៀតសោតពុំមានចំណុច
ណាជាការប្រមាថឬមើលងាយមើល
ថោកនោះទេតែផ្ទុយទៅវិញមានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។
បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរ
ដែលទៅរកល័ក្ដនៅពេលឆ្លងទឹក។
សម្រាប់ខ្ញុំតាំងពីធំដឹងក្តីមកខ្ញុំតែងទៅ
ចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នានិងបន្តមកទៀតខ្ញុំរៀបការកូន៥នាក់
ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។
កូនទាំង៥របស់ខ្ញុំសុទ្ធតែធ្វើពិធីបុកល័ក្ដ
ដែលមានអ្នកដើរតួជាជនជាតិឥស្លាម
ចូលរួមដូចសម័យមុនដែរ។
ខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់
និងអ្វីដែលខ្ញុំឲ្យតម្លៃខ្ពស់គឺសាមគ្គីភាព
ជាតិសាសន៍និងសាសនាដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍
និងសាសនានោះទេ។
ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះ
ចេញផុតពីក្រោល៕

