សន្និបាតបូកសរុបលទ្ធផលការងារ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា គម្រប់ខួប ១០ឆ្នាំនិងខួប ២៥ ឆ្នាំនៃការបង្កើតនាទីស្វែងយល់ព្រះពុទ្ធសាសនា ប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសនៃសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំសមាគមបានអញ្ជើញចូលរួមក្នុងកម្មវិធីសន្និបាតនេះ។