ការសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ ឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅតំបន់អរិយក្សត្រ (ស្ពានក្ដីតាកុយ-អរិយក្សត្រ) គ្រោងសាងសង់ដោយមិត្តជប៉ុន ត្រូវបានលើកយកមកសិក្សាលម្អិតតាំងពីអំឡុងឆ្នាំ២០១៩ តែដោយសារតំបន់នោះមិនទាន់មានការអភិវឌ្ឍននៃទីក្រុងរណប របស់អ្នកឧកញ៉ាឃុនសៀរ ទើបស្ពាននេះបានក្រសួងទុកសិន។

បច្ចុប្បន្នដោយមានការអភិវឌ្ឍនទីក្រុងរណប កោះនរា និងទីក្រុងរណប “មេគង្គ ឃី” ដែលជាទីក្រុងរណបថ្មី តាមបណ្តោយមាត់ទន្លេ នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ទើបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចឱ្យក្រុមការងារបច្ចេកទេសសិក្សាប្លង់លម្អិតឡើងវិញ។
ដោយបច្ចុប្បន្នខណៈដែលស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) តម្លៃ២៥០លានដុល្លារអាមេរិក គ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ ភាគីជប៉ុន គ្រោងសាងសង់ស្ពានតភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ ឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅតំបន់អរិយក្សត្រផងដែរ៕