ព្រលានយន្តហោះថ្មី ប្រភេទ 4F នៃអាកាសយានដ្ឋានអន្ដរតេជោ ក្រុងតាខ្មៅ (Techo International Airport ✈️🇰🇭) ដែលជាសំណង់ប្រវត្តិសាស្ត្រដ៏ធំមហិមារបស់កម្ពុជា ជិតរួចរាល់ហើយ😍😘
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ វិនិយោគក្នុងទឹកប្រាក់សាងសង់ក្នុងដំណាក់កាលទីមួយ តម្លៃ ១.៥ពាន់លានដុល្លារអាមេរិក (មិនគិតតម្លៃដី)។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ដំណាក់កាលទី១ អាចទទួលអ្នកដំណើរបាន ១៥ លាននាក់ក្នុង១ឆ្នាំ៕