“ផ្ការីកជាយុទ្ធសាស្ត្ររបស់សម្តេចតេជោ”
យុទ្ធសាស្ត្រផ្ការីក ជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ ក្រោមការដឹកនាំដោយភាពប៉ិនប្រសព្វ និងយ៉ាងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកផងដែរថា ក្នុងឆ្នាំ២០១៩ កម្ពុជាយេីង ក៏ទទួលនូវជោគជ័យយ៉ាងធំធេងនៃការអនុវត្តវិធានការណ៍បិទខ្ទប់ និងជាពិសេសអនុវត្តការវ៉ាក់សាំងការពារជំងឺ កូវីដ-១៩ នេះ ក៏ចេញពីអភិក្រមផ្ការីក ដែលជាការការពារអាយុជីវិតប្រជាពលរដ្ឋរួចផុតពីជំងឺដ៏កាចសាហាវនេះ រហូតកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ លេីពិភពលោក។
តួនាទីយ៉ាងសំខាន់ បន្ទាប់ នោះ គឺសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាស្ថាបនិកក្រុមគ្រូពេទ្យ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លោកទាំងពីរបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងប្រាជ្ញា ក្នុងគ្រាដ៏លំបាក និងគ្រប់គ្រងគ្រប់ស្ថានការណ៍ទាំងអស់ នៃការការពារជំងឺដ៏កាចសាហាវកូវីដ-១៩ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ទាំងយប់-ថ្ងៃ រហូតទទួលជោគជ័យដ៏ធំធេង និងត្រចះត្រចង់នេះ។
#អរគុណសន្តិភាព!
#អរគុណនីតិរដ្ឋនៅកម្ពុជា!