(ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញវាយកូនហ្គោល លក្ខណៈកីឡាពេលព្រឹក លើទីលានវាយកូនហ្គោលក្រុមហ៊ុនវឌ្ឍនៈ។
តាមរយៈការវាយកូនហ្គោលបានបង្ហាញថា បើទោះបីជន្នាយុច្រើន តែសុខភាពសម្តេចតេជោ នៅតែរឹងមាំ ហើយគីឡូរបស់សម្តេចបានស្រកជាងមុនផងដែរ។
តាមរយៈការលេងកីឡានេះ សម្តេចអំពាវនាវផងដែរ ដល់បងប្អូនជនរួមជាតិ មេត្តាហាត់ប្រាណឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខភាពល្អប្រសើរទាំងអស់គ្នា៕