ចំណេះដឹងបន្ថែម៖ ព្រលានយន្តហោះអន្ដរជាតិ តេជោ នឹងជួយអ្វីខ្លះដល់សេដ្ឋកិច្ចប្រទេសកម្ពុជា បន្ទាប់ពីបើកដំណើរការហោះហើរដំណាក់កាលទីមួយ នៅពាក់កណ្ដាលខែកក្កដា ឆ្នាំ2025ខាងមុខនេះ?
ព្រលានយន្តហោះអន្តរជាតិ តេជោ (ដែលគ្រោងបើកដំណើរការហោះហើរដំណាក់កាលទី១ នៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ) នឹងមានឥទ្ធិពលយ៉ាងធំធេងផ្នែកសេដ្ឋកិច្ចជាតិដល់ប្រទេសកម្ពុជា តាមរយៈ៖
១. ការលើកកម្ពស់សេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា
– បង្កើនសមត្ថភាពទទួលភ្ញៀវទេសចរអន្តរជាតិ (គ្រោងទទួលភ្ញៀវបាន ១៣ លាននាក់ក្នុងមួយឆ្នាំ នៅដំណាក់កាលទី១)។
– ជំរុញវិស័យអាកាសចរណ៍ និងទាក់ទាញក្រុមហ៊ុនអាកាសចរ នឹងអ្នកទេសចរជុំវិញពិភពលោកមកកាន់កម្ពុជា។
– ពង្រីកការភ្ជាប់គមនាគមន៍អន្តរជាតិ ជាពិសេសទៅអាស៊ី និងអឺរ៉ុប។
២. ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅកម្ពុជា
– លើកកម្ពស់តំបន់សេដ្ឋកិច្ចពិសេសជុំវិញព្រលានយន្តហោះ (ឧ. សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្ម)។
– ជម្រុញការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅជុំវិញតំបន់រាជធានីភ្នំពេញ និងខេត្តដទៃផ្សេងៗទៀត។
៣. ការកាត់បន្ថយអាកាសចរាចរណ៍នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
– បំបែកការផ្ទុកអាកាសចរណ៍ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ (PNH) ដែលកំពុងមានការមមាញឹកខ្លាំងក្នុងការហោះហើរ។
– ធានាសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកដំណើរជុំវិញពិភពលោកមកកាន់កម្ពុជា។
៤. ការពង្រឹងដែនអាកាសចរណ៍ក្នុងតំបន់
– ធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់បំផុតនៅអាស៊ីអាគ្នេយ៍។
– ជួយដល់យន្តហោះដឹកអ្នកដំណើរនិងផលិតផលនាំចេញ នាំចូលមកកម្ពុជា (ឧ. ការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម) ទៅកាន់ពិភពលោក។
៥. ការបង្កើតការងារ និងអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា
– ផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់
– លើកកម្ពស់ជីវភាពប្រជាជននៅតំបន់ជុំវិញនៃរាជធានីភ្នំពេញ។
៦. អនាគតវិស័យអាកាសចរណ៍កម្ពុជា
– នៅពេលដែលដំណាក់កាលទី២ (ឆ្នាំ២០៣០) និងទី៣ បញ្ចប់ជាស្ថាពរ (គ្រោងបញ្ចប់ដំណាក់កាលទី៣ នៅឆ្នាំ២០៥០) ព្រលានយន្តហោះ តេជោ នឹងអាចទទួលអ្នកដំណើរបាន ៥០ លាននាក់ក្នុងមួយឆ្នាំ ហើយក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ធំបំផុតមួយក្នុងតំបន់អាស៊ាន។
សរុបជារួមមក ព្រលានយន្តហោះអន្តរជាតិតេជោ នឹងជាយន្តការដ៏សំខាន់បំផុតមួយក្នុងការលើកកម្ពស់សេដ្ឋកិច្ច ទេសចរណ៍ និងដែនអាកាសចរណ៍របស់កម្ពុជាទៅលើឆាកអន្តរជាតិ៕
ស្រាវជ្រាវដោយ៖ Business Condo Cambodia