សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមជាមួយភរិយា បានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី ព្រមទាំងគណៈប្រតិភូ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។