បច្ចុប្បន្នចិនជាម្ចាស់កាន់កាប់បំណុលធំទី២ របស់សហរដ្ឋអាមេរិកប្រហែល 784 ពាន់លានដុល្លារ បន្ទាប់ពីប្រទេសជប៉ុន។ នៅពេលអាមេរិករឹតបន្តឹងពាណិជ្ជកម្មពន្ធចិន! តើចិនអាចលក់ចេញនូវបំណុលនេះដែរឬទេ? ហើយថាតើពិភពលោកនិងមានអ្វីកើតឡើង? តើមានន័យដូចម្តេច? មានន័យថាប្រទេសចិនបានទិញមូលបត្របំណុលរបស់ធនាគារសហរដ្ឋអាមេរិក (ដែលអាចហៅបានថា ជាបំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិក) នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវការលុយ អាមេរិកនឹងខ្ចីដោយលក់មូលបត្របំណុលទាំងនេះ។ ហើយចិនទិញមូលបត្របំណុលទាំងនោះ ដូចជាឱ្យអ្នកវិនិយោគអាមេរិកខ្ចីលុយ ដូច្នេះ អាមេរិកត្រូវសងចិនវិញតាមពេលវេលាដោយការប្រាក់។ ហេតុអ្វីចិនទិញបំណុលរបស់អាមេរិក? ពិតណាស់វាជាមធ្យោបាយមួយដើម្បីរក្សាទុកប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនដោយសុវត្ថិភាព ជាពិសេសប្រាក់ដុល្លារអាមេរិកឡើងថ្លៃ។ វានឹងជួយរក្សារូបិយប័ណ្ណរបស់ប្រទេសចិនឱ្យចុះខ្សោយ ដែលកាលពីអតីតកាលបានជួយជំរុញការនាំចេញរបស់ពួកគេ។ ដូច្នេះ ហើយបានជាចិនឱ្យលុយអាមេរិកខ្ចី អាមេរិកជំពាក់លុយចិន មិនមែនជំពាក់ដោយសារជំនួយ កម្ចី ឬអ្វីផ្សេងៗនោះទេ៕ 👉 MORE ABOUT US: Facebook | Telegram | TikTok | Twitter |