ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ, ខ្ញុំសូមអបអរសាទរសាលាមត្តេយ្យធនធានក្រុងក្រចេះ និងមន្ទីរពេទ្យបង្អែកខេត្តក្រចេះដែលបានជាប់ចំណាត់ក្នុងនាមជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដែលត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ សាលាមត្តេយ្យធនធានក្រុងក្រចេះជាប់ចំណាត់ថ្នាក់លេខ ៩ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងមន្ទីរពេទ្យបង្អែកខេត្តក្រចេះជាប់ចំណាត់ថ្នាក់លេខ ៥ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល!