Uncategorized

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Pabitra Margherita អនុរដ្ឋមន្ត្រីការប​រ​ទេស​ឥណ្ឌាចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា៕
(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថាហុចពាក្យឱ្យថៃនិយាយប្រាប់ទៅកាន់ពលរដ្ឋ ដើម្បីបញ្ចប់ភាពអាមាសរបស់ខ្លួនថា «ថៃអាចប្រកាសប្រាប់ពលរដ្ឋខ្លួនថា បញ្ចប់ការកែសម្រួលម៉ោង» បើសិនមិនចង់ភូតកុហកប្រជាជនខ្លួនឯង។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច ជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ...
(ព្រំដែន)៖ ស្របពេលជាតិយើងបាននិងកំពុងទទួលរងមហិច្ឆតាឈ្លានបូរណភាពទឹកដីអំពីជាតិសាសន៍ជិតខាង ដែលវង្វេងប្រវត្តិសាសន៍គ្មានការខ្មាសអៀន ប្រជាពលរដ្ឋគ្រប់រូបបានរួបរួមគ្នាគោរពតាមគោលនយោបាយការពារជាតិ ការពារបូរណភាពទឹកដី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសមានការសាទរគាំទ្រ និងចូលរួមយ៉ាងពុះពោរ...
   (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា...
នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំសិក្ខាសាលា ស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ជាមួយលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី...
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់កងទ័ពសមរភូមិមុខ តំបន់ទិសខេត្តឧត្តរមានជ័យ ប្រចាំការតាមព្រំដែនកម្ពុជា-ថៃ ពិធីនេះបានរៀបចំធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ។ នាឱកាសនោះលោក  វ៉ី...
ខ្ញុំបានឯកភាពឱ្យ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត សម្រេចបិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរ។ បន្ថែមពីលើច្រកជប់គគីរនេះ ខ្ញុំបានបញ្ជាឱ្យឯកឧត្តមអភិបាលខេត្ត បិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ ហើយឱ្យជូនដំណឹងទៅភាគីថៃវិញផងដែរ។ ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន...
(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសទទួលស្វាគមន៍លោកឪស៊ុច រួមទាំងព្រះតេជគុណគ្រប់អង្គឱ្យតែជាខ្មែរ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលានោះ លោកឪស៊ុច បានចេញវីដេអូថ្មីមួយ ដោយបានថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរដែលបានស្វាគមន៍ព្រះតេជគុណ និមន្តចូលមករស់នៅកម្ពុជា។ បន្ថែមលើសពីនេះ លោកឪស៊ុច...
យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះ ឈ្នះ។ យកអំណាចទៅប្តូរជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។ចូលចងចាំថាគ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ៕
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតបង់ក្លាដេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា៕