Uncategorized សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី គូសបញ្ជាក់អំពីករណីរឿងសៀវភៅប្រវត្តិសាស្ត្រថ្នាក់ទី៦ ដែលមានដាក់គម្របសៀវភៅស្តូបវិមានឈ្នះ ឈ្នះ ដោយសូមបងប្អូន និងអ្នកវិភាគទាំងអស់ ខិតខំស្វែងយល់ការពិត មុននឹងប្រតិកម្មតប ដែលអាចបង្កើតការយល់ច្រលំ និងមិនបានស៊ីជម្រៅជាមួយនឹងការពិតនៃប្រវត្តិសាស្ត្រកម្ពុជា។ កម្រងសៀវភៅប្រវត្តិថ្មី ដែលបានតាក់តែង និងកំពុងបង្រៀនដល់សិស្ស គឺសៀវភៅថ្នាក់ទី ៤ និយាយពីដំណាក់កាលសម័យបុរេប្រវត្តិសាស្ត្រកម្ពុជា, សៀវភៅថ្នាក់ទី៥ និយាយពីសម័យចតុមុខឆ្ពោះមកសម័យអាណានិគមនិយមបារាំង, សៀវភៅថ្នាក់ទី៦ និយាយពីសម័យសង្គមរាស្ត្រនិយម មកសម័យព្រះរាជាណាចក្របច្ចុប្បន្ន។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមលម្អិតអំពីខ្លឹមសារសំខាន់ៗ ដែលសៀវភៅប្រវត្តិសាស្ត្រថ្នាក់ទី៦ ដែលមាន ៥ជំពូករួមមាន៖ ជំពូក ១ និយាយពីស្នាដៃអតីតព្រះមហាក្សត្រ ដឹងគុណព្រះបរមរតនកោដ្ឋ, ជំពូក ២ ជំនាន់សាធារណរដ្ឋខ្មែរ និយាយពីការបែកបាក់ និងធ្វើរដ្ឋប្រហារ, ជំពូក ៣ កម្ពុជាប្រជាធិបតេយ្យ និងវាលពិឃាត ១៩៧៥-១៩៧៩, ជំពូក ៤ ការបង្កើតរបបថ្មីក្រោយពីផ្តួលរំលំប្រល័យពូជសាសន៍, ជំពូក ៥ ព្រះរាជាណាចក្រកម្ពុជាថ្មី និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ អត្ថន័យនៃស្តូបអនុស្សាវរីយ៍វិមានឈ្នះ ឈ្នះ គឺជាសមិទ្ធផលរបស់ខ្មែរ ដែលបង្កើតឡើងឈរលើបរិបទ និងអត្ថន័យច្បាស់លាស់របស់ខ្មែរ ឈរលើ៖ ៣ជ្រុង គឺជាការធានា៣យ៉ាង រួមមាន ទី១/ ការធានារូបកាយ និងអាយុជីវិត ទី២/ការធានាអាជីព និងមុខរបរ និងទី៣/ ការធានាទ្រព្យសម្បត្តិ និងកម្មសិទ្ធិ, ៥ជ្រុង គឺយុទ្ធសាស្ត្រឌីហ្វីត (DIFIT), ៧ជ្រុង គឺកត្តាជ័យជំនះទាំង៧ នៃនយោបាយឈ្នះ ឈ្នះ រួមមាន ទី១/ សម្ដេចតេជោ ហ៊ុន សែន ជាមហាស្ថាបនិក និងជាអ្នកដឹកនាំបញ្ចប់សង្គ្រាម ទី២/តួនាទីរដ្ឋបាលកណ្ដាល រដ្ឋអំណាច នៅនឹងកន្លែង អតីតរដ្ឋកម្ពុជា គឺជាកម្លាំងស្នូល ទី៣/ តួអង្គដែលចូលរួមចំណែកសកម្មភាពជាប្រតិបត្តិករស្នូល ទី៤/ ការកសាងនូវជំនឿទុកចិត្ត និងការដែលមិនសងសឹកគ្នា ទី៥/ កត្តាមនោគមន៍វិជ្ជា ភាពត្រឹមត្រូវខាងនយោបាយសេដ្ឋកិច្ច សង្គម និងពាណិជ្ជកម្ម ទី៦/ កត្តាការបរទេស និងការគាំទ្រពីសហគមន៍អន្តរជាតិ និងទី៧/ ការបែកបាក់របស់ខ្មែរក្រហម ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia WWW.BENTLEYTVNEWS.COM February 20, 2025 ចំនួនអ្នកទស្សនា: 👁 61 Continue Reading Previous: Previous PostNext: Next Post Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Related Stories Uncategorized សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ bently tvnews February 27, 2026 Uncategorized ម៉ោង២ទៀបភ្លឺថ្ងៃ២៤កុម្ភៈ២០២៦នេះ bently tvnews February 23, 2026 Uncategorized លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរយុទ្ធជនពលីរស់នៅក្នុងមូលដ្ឋានខេត្តសៀមរាប ។ bently tvnews February 15, 2026