សកម្មភាពអន្តរាគមន៍បូមទឹក ដើម្បីជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៨៦ហិកតា នៅតាមបណ្តាសង្កាត់នានា នៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ កុម្ភៈ ២០២៥ ។
សកម្មភាពអន្តរាគមន៍បូមទឹក ដើម្បីជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៨៦ហិកតា នៅតាមបណ្តាសង្កាត់នានា នៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ កុម្ភៈ ២០២៥ ។
សូមជម្រាបថា កិច្ចអន្តរាគមន៍បូមទឹកបានចាប់ផ្តើមតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះចំនួន ១គ្រឿង និងម៉ាស៊ីនបូមទឹករបស់ប្រជាកសិករ ៣គ្រឿង ដើម្បីបូមទឹកពីប្រភពស្ទឹងពោធិ៍សាត់ ទៅជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៨៦ហិតា នៅក្នុងភូមិក្រាំងតាសែន ភូមិសាលាគំរូ សង្កាត់ព្រៃញី និងភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី នៃក្រុងពោធិ៍សាត់។ គិតមករហូតមកដល់ពេលនេះ ការងារអន្តរាគមន៍បូមទឹកសម្រេចបានប្រមាណ ៤៣៥ហិកតា។







