ពិធីបុណ្យចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋឆ្ងាយជិត និងអ្នកទេសចរផងដែរ ។
នេះជាការរក្សានូវទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់យ៉ាងល្អ ដោយបានរៀបចំចូលរួមសាទររួមគ្នាជាប្រចាំ ក៏ដូចជាបានសាករសជាតិនូវវិធីសាស្ត្រនេសាទបែបប្រពៃណីខ្មែរ ដោយការប្រើប្រាស់អង្រុត ដល់បងប្អូនជិតឆ្ងាយ និងអ្នកទេសចរ ហើយក៏ជាភាពទាក់ទាញមួយដល់វិស័យទេសចរណ៍ផងដែរ ។









