Skip to content
គេហទំព័រ ប៊ែនលី ធីវី ញូសិ៍

គេហទំព័រ ប៊ែនលី ធីវី ញូសិ៍

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.bentlytvnews.com.kh មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ផន សុម៉ាលី / អាសយដ្ឋាន ផ្ទះលេខ១៩ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ / ទំនាក់ទនងលេខទូរស័ព្ទ: 010622337 / 0975725535 / 016729839...
Primary Menu
  • Home
  • ព័តមានជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព
  • ទេសចរណ៍
  • ព័ត៌មានវិទ្យា
  • ព័ត៌មានស៊ីបអង្កេត
  • ព័ត៌មានជាតិ

រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ពិនិត្យផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

WWW.BENTLEYTVNEWS.COM September 14, 2024

(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យផ្លូវចំនួន៦ខ្សែ ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ខ្សែទី១ មានប្រវែង១១.០៩គីឡូម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ និងចិញ្ចើមសងខាងផ្លូវមានប្រវែង១ម៉ែត្រ ក្នុងនោះមានផ្លូវក្រាលកៅស៊ូប្រវែង១០.៦៣គីឡូម៉ែត្រ ក្រាលបេតុងប្រវែង៤៦០ម៉ែត្រ ព្រមទាំងមានសំណង់លូមូលចំនួន២០កន្លែង លូប្រអប់៤កន្លែង តភ្ជាប់ពីភូមិអ្នកតាហាង ឃុំស្រៃជ្រេសទៅដល់ភូមិស្វាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច។

ខ្សែទី២ មានប្រវែង៤.១៥គីឡូម៉ែត្រ ក្រាលកៅស៊ូពីរជាន់ DBST ទទឹងប្រវែង៦ម៉ែត្រ និងមានចិញ្ចើមផ្លូវសងខាងប្រវែង១ម៉ែត្រ តភ្ជាប់ពីឃុំព្រៃមូលទៅដល់ឃុំជើងគ្រាវ ស្រុករលាប្អៀរ មានលូមូលចំនួន៥កន្លែង។

ខ្សែទី៣ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង២.១៦គីឡូម៉ែត្រ ពីភូមិត្រពាំងគរ ទៅភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មានទទឹងប្រវែង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងប្រវែង១ម៉ែត្រ និងមានសំណង់លូមូលចំនួន៨កន្លែង។

ខ្សែទី៤ មានប្រវែង ២.០២គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ចិញ្ចើមផ្លូវសងខាងប្រវែង៥ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូប្រវែង១.៩៨គីឡូម៉ែត្រ និងក្រាលបេតុងប្រវែង៤០ម៉ែត្រ មានលូមូលចំនួន៨កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្នល់ទទឹង ទៅភូមិអូរកណ្ដោល ឃុំស្រែថ្មី ស្រុករលាប្អៀរ។

ខ្សែទី៥ មានប្រវែង៥.៧៥គីឡូម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ ចញ្ចើមសងខាងផ្លូវប្រវែង១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ DBST ប្រវែង៥.៧គីឡូម៉ែត្រ ក្រាលបេតុង៥០ម៉ែត្រ មានលូមូលចំនួន២៣កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ៥៣ ត្រង់ចំណុចត្រោកលិច ឃុំស្រែថ្មីទៅភ្ជាប់នឹងផ្លូវជាតតិលេខ៥ ភូមិត្រពាំងពោធិ៍ ស្រុករលាប្អៀរ។

ខ្សែទី៦ មានប្រវែង១១.៣៦គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ប្រវែង១១.១២គីឡូម៉ែត្រ ក្រាលបេតុងប្រវែង១៤០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិផ្សា ឃុំផ្សារ ទៅភ្ជាប់នឺងផ្លូវជាតិលេខ៥ ចំណុចឃុំមេនំ ស្រុកបរិបូរណ៍ មានសំណង់លូមូលចំនួន៩កន្លែង។

ផ្លូវទាំង៦ខ្សែខាងលើបានសាងសង់រួចជាស្ថាបពរ ដែលស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់មក លោករដ្ឋមន្ត្រី និងប្រតិភូអមដំណើរបានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែទៀត តាមសំណូមពរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងប្រកបអាជីវកម្មផ្សេងៗ ដោយខ្សែទីមួយស្ថិតនៅស្របនិងវត្តចន្ទប្បចូត្តនារាម ហៅវត្តតាសុត និង១ខ្សែទៀតប្រវែង១គីឡូម៉ែត្រ និងផ្លូវប្រវែង១៩៩ម៉ែត្រ ស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដើម្បីពិនិត្យលទ្ធភាពសាងសង់ជូនតាមសំណើរ។

ក្នុងឱកាសចុះត្រួតពិនិត្យខ្សែផ្លូវនាពេលនេះ លោករដ្ឋមន្រ្តីបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន ដោយបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋផងដែង។ លោកបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឲ្យចូលជួយថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាលដើម្បីប្រើប្រាស់បានយូអង្វែង៕

ចំនួនអ្នកទស្សនា: 👁 28

Continue Reading

Previous: ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធាន សមាគមយុវជនក្រុម៨ សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សាធារណរដ្ឋកូរ៉េ
Next: ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Stories

fn-2025-12-08-16-55-51-198
  • ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅប្រចាំការជាមួយបងប្អូនជានិច្ច មិនសម្រាកឡើយ។ ខ្ញុំនៅទីនេះមិននឿយហត់ទេ បងប្អូនលំបាកជាងខ្ញុំខ្លាំងណាស់ ដើម្បីការពារដីដូនតានិងប្រជាជន»

artgood408@gmail.com December 9, 2025
fn-2025-09-28-11-52-08-115
  • ព័ត៌មានជាតិ

ប្រជាជនរងគ្រោះដោយទឹកជំនន់ ១,៨៥០គ្រួសារ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

bent ly September 29, 2025
fn-2025-09-01-01-59-37-2.jpg
  • ព័ត៌មានជាតិ

bent ly September 1, 2025

Recent Posts

  • សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។
  • ម៉ោង២ទៀបភ្លឺថ្ងៃ២៤កុម្ភៈ២០២៦នេះ
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរយុទ្ធជនពលីរស់នៅក្នុងមូលដ្ឋានខេត្តសៀមរាប ។
  • ជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន​ ​១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
  • ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

Categories

  • Uncategorized
  • ព័ត៌មានជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • ព័ត៌មានអន្តរជាតិ

You may have missed

IMG_7951
  • Uncategorized

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

bently tvnews February 27, 2026
IMG_7905
  • Uncategorized

ម៉ោង២ទៀបភ្លឺថ្ងៃ២៤កុម្ភៈ២០២៦នេះ

bently tvnews February 23, 2026
IMG_7683
  • Uncategorized

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរយុទ្ធជនពលីរស់នៅក្នុងមូលដ្ឋានខេត្តសៀមរាប ។

bently tvnews February 15, 2026
IMG_7657
  • Uncategorized

ជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន​ ​១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

bently tvnews February 14, 2026
Copyright © All rights reserved. | MoreNews by AF themes.