artgood408@gmail.com

រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកសម្ភារៈ ថវិកា ចែកជូនពលករ និងជនភៀសសឹកមកពីប្រទេសថៃ...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតបង់ក្លាដេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា៕
(ភ្នំពេញ)៖ ទស្សនារូបភាពនៃសកម្មភាពព្រឹត្តិការណ៍ «ការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា» នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
ភ្នំពេញ៖ មុនដំណើរការកិច្ចប្រជុំផ្លូវការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីកម្ពុជា-ថៃ បានជួបប្រជុំចង្អៀតមួយដែលមានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។ កិច្ចប្រជុំចង្អៀតនេះ ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម...
(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ នៅមន្ទីរគណបក្សខេត្ត។ ពិធីនេះមានការចូលរួមពីសំណាក់ លោក យូសិរីវុឌ្ឍ...
2025-06-10 01:24pm (កំពង់ធំ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីព័ត៌មាន និងគ្រប់គ្រងសាធារណមតិនៃមន្ទីរខេត្តកំពង់ធំ ត្រូវពង្រឹងសមត្ថភាពផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយពីសមិទ្ធផល និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជូនដល់ដៃប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានថ្លែងថា មន្ទីរព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងការធានាការទទួលបានព័ត៌មានត្រឹមត្រូវ...
(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះ​បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរា​ជា​ណា​ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត...
(បន្ទាយមានជ័យ)៖ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សតាមសាលា ដែលទើបតែគ្រប់អាយុ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងការិយាល័យនគរបាលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចុះប្រមូលទិន្ន័យ និងធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់សិស្សតាមសាលារៀនទូទាំងខេត្ត។ ជាក់ស្តែងនៅថ្ងៃទី០៧ ខែ ឧសភាឆ្នាំ២០២៥...
នៅរសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យប្លង់បច្ចេកទេសការដំឡើងរ៉ាដា (Doppler...
(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅទូទាំងប្រទេស លើកទី៧។...