Uncategorized

(ព្រះវិហារ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់ទទួលបានពីសប្បុរជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ រស់នៅរាជធានីភ្នំពេញ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក នៅខេត្តព្រះវិហារ ដែលគិតមកដល់ពេលនេះ សរុបជាង ២០លើកមកហើយ។ ពិធីប្រគល់ និងទទួលអំណោយនាព្រឹកថ្ងៃទី១៤ ខែសីហា...
រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកសម្ភារៈ ថវិកា ចែកជូនពលករ និងជនភៀសសឹកមកពីប្រទេសថៃ...
(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាពិភពលោក (World Games) ឆ្នាំ២០២៥ នៅទីក្រុង Chengdu ប្រទេសចិន បានប្រព្រឹត្តពិធីបើកការប្រកួតជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី៧ ខែសីហាកន្លងទៅ ស្របពេលក្រុមកីឡាទូកនាគកម្ពុជា បានចូលរួមដង្ហែអបអរសាទរ ជាមួយទង់ជាតិខ្មែរ ដោយបានបង្ហាញនូវមោទនភាពជាខ្លាំង ដែលបានចូលរួមព្រឹត្តិការណ៍ធំនេះ។ លោក...
(ភ្នំពេញ)៖ ក្រុមនិស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតចលនាប្រមូលហត្ថលេខា ដើម្បីដាក់ញត្តិទៅស្ថានទូតធំៗប្រចាំនៅកម្ពុជា ក្នុងគោលបំណងសុំអន្តរាគមន៍ឱ្យមានការដោះលែងទាហានកម្ពុជាទាំង១៨រូប និងបង្ហាញគោលជំហរប្រឆាំងសង្រ្គាមឆ្លៀនពានរបស់សៀមមកលើកម្ពុជា។ នេះបើតាមសេចក្ដីអំពាវនាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបណ្ដាញព័ត៌មាន  ទទួលបាន។ សារអំពាវនាវនោះបានបញ្ជាក់ថា៖ «ស្ថិតក្នុងស្ថានភាពសន្តិភាពដ៏ផុយស្រួលប្រឈមនឹងការផ្ទុះសង្គ្រាមគ្រប់ពេលវេលានៅតំបន់ព្រំដែនកម្ពុជា-សៀម និងការរំលោភលើបទឈប់បាញ់របស់ភាគីសៀម ព្រមទាំងបានចាប់ទាហានកម្ពុជាចំនួន១៨រូប នៅក្នុងទឹកដីកម្ពុជា និងបង្កើតលេសពន្យារពេលមិនព្រមដោះលែងទាហានកម្ពុជា»។ ចលនានេះ ផ្ដួចផ្ដើមឡើងដោយក្រុមនិស្សិតថ្នាក់បណ្ឌិត...
សៀមរាប ៖ នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកចំនួន២.៤០០គ្រួសារស្មើនឹង៨.៣៣៥នាក់ដែលកំពុងប្រមូលផ្តុំនៅក្នុងមណ្ឌលសុវត្ថិភាព ចំនួន៣ទីតាំងស្ថិតក្នុងខេត្តសៀមរាបរួមមាន៖មណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តខ្នារតេជោ ភូមិខ្នារ ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ចំនួន...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋានគរបាលជាតិ បានក្រឿនរំលឹកដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គស្នងការដ្ឋានគរបាលជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ខណៈពេលដែលការប្រយុទ្ធរវាងកងទ័ព កម្ពុជា-ថៃ បានផ្ទុះឡើងនៅតាមបន្ទាត់ព្រំដែន...
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយបានអញ្ជើញដឹកនាំលោក កង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ...
ខេត្តកែប និងផ្តល់សក្តានុពលសម្រាប់អេកូទេសចរណ៍កម្រិតខ្ពស់ ជាមួយនឹងការវិនិយោគលើរមណីយដ្ឋានប្រណិត និងគម្រោងដែលផ្តោតលើការអភិរក្ស។ ក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រអន្តរជាតិឈានមុខគេលំដាប់សកលលោក និងលេចធ្លោដែលអាចប្រកួតប្រជែងជាមួយនឹងតំបន់ទេសចរណ៍ឆ្នេរសមុទ្រអន្តរជាតិលំដាប់ពិភពលោក និងជាច្រកទ្វាអន្តរជាតិរបស់កម្ពុជា មជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយនិងឡូជីស្ទិកអន្តរជាតិ, មជ្ឈមណ្ឌលពាណិជ្ជកម្ម នឹងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ផ្សេងៗទៀត៕
កំណើននេះត្រូវបានសន្មតថាជាចម្បងចំពោះការកើនឡើងនៃទំនិញកុងតឺន័រ និងការដឹកជញ្ជូនទំនិញ ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់កំពង់ផែក្នុងពាណិជ្ជកម្មអន្តរជាតិ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញថា កំពង់ផែក្រុងព្រះសីហនុ គឺជាច្រកដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរបស់កម្ពុជាជាមួយពិភពលោក ហើយការកើនឡើងនៃប្រាក់ចំណូលឆ្លុះបញ្ចាំងពីសកម្មភាពអាជីវកម្មសកម្ម។ នៅឆ្នាំ២០២៥ នៃ កំពង់ផែក្រុងព្រះសីហនុត្រូវបានគេរំពឹងថានឹងសម្រេចបាននូវបរិមាណទំនិញប្រចាំឆ្នាំចំនួន ៩.៦ លានតោន បង្កើតប្រាក់ចំណូលចំនួន ១១០ លានដុល្លារ...
 (ត្បូងឃ្មុំ)៖ ក្នុងកិច្ចប្រជុំក្រុមការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាដល់ក្រុមការងារដែលមានភារកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខេត្តត្បូងឃ្មុំ ត្រូវធ្វើយ៉ាងណាបង្ក្រាបឱ្យបាននៅបណ្តាញឧក្រិដ្ឋជន ដើម្បីរក្សាបាននៅសុខ សុវត្ថិភាព ជូនបងប្អូនពលរដ្ឋយើង។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់សម្តេចមហាបវរធិបតី...