ព័ត៌មានសេដ្ឋកិច្ច

(បន្ទាយមានជ័យ)៖ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សតាមសាលា ដែលទើបតែគ្រប់អាយុ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងការិយាល័យនគរបាលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចុះប្រមូលទិន្ន័យ និងធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់សិស្សតាមសាលារៀនទូទាំងខេត្ត។ ជាក់ស្តែងនៅថ្ងៃទី០៧ ខែ ឧសភាឆ្នាំ២០២៥...
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្នវឌ្ឍនភាពនៃគម្រោងសាងសង់ស្ទើររួចរាល់ទាំងស្រុងមួយរយភាគរយហើយ។ សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ វិនិយោគក្នុងទឹកប្រាក់សាងសង់ក្នុងដំណាក់កាលទីមួយ តម្លៃ ១.៥ពាន់លានដុល្លារអាមេរិក (មិនគិតតម្លៃដី)។...
រាជធានីភ្នំពេញ:នាព្រឹកថ្ងៃអាទិត្យ១កើតខែពិសាខឆ្នាំម្សាញ់សប្ដស័កពុទ្ធសករាជ២៥៦៨ត្រូវនិងថ្ងៃទី២៧ខែមេសាឆ្នាំ២០២៥សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)...
  បច្ចុប្បន្នចិនជាម្ចាស់កាន់កាប់បំណុលធំទី២ របស់សហរដ្ឋអាមេរិកប្រហែល 784 ពាន់លានដុល្លារ បន្ទាប់ពីប្រទេសជប៉ុន។ នៅពេលអាមេរិករឹតបន្តឹងពាណិជ្ជកម្មពន្ធចិន! តើចិនអាចលក់ចេញនូវបំណុលនេះដែរឬទេ? ហើយថាតើពិភពលោកនិងមានអ្វីកើតឡើង? តើ​មានន័យ​ដូចម្តេច? មានន័យថាប្រទេសចិនបានទិញមូលបត្របំណុលរបស់ធនាគារសហរដ្ឋអាមេរិក (ដែលអាចហៅបានថា ជាបំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិក) នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវការលុយ អាមេរិកនឹងខ្ចីដោយលក់មូលបត្របំណុលទាំងនេះ។ ហើយចិនទិញមូលបត្របំណុលទាំងនោះ ដូចជាឱ្យអ្នកវិនិយោគអាមេរិកខ្ចីលុយ...
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាពេលថ្មីៗនេះ ថា ផ្លូវជាតិលេខ២១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ។ ខ្សែផ្លូវនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ សម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេស ទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម...
(ក្រចេះ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈប្រតិភូ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះមកដំណើរទស្សនកិច្ច នៅតំបន់ពហុកសិកម្មស្នួល ដែលជាគម្រោងកសិកម្មដ៏ធំ និងទំនើបរបស់ THACO AGRI ក្នុងប្រទេសកម្ពុជា។...
ស្ថិតក្នុងបរិបទនយោបាយកម្ពុជាក្នុងសម័យទំនើបនាសតវត្សទី២១នេះ បើពោលអំពីការទប់ស្កាត់ និងបញ្ចប់ទាំងស្រុង និងជាស្ថាពរនូវអំពើប្រល័យពូជសាសន៍ដើម្បីកុំឱ្យកើតមានសារជាថ្មី មកលើប្រជាជនកម្ពុជា គឺប្រជាជាតិខ្មែរមានជំនឿជឿជាក់ ទុកចិត្ដ និងពេញចិត្តទាំងស្រុង ទៅលើការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងរាជរដ្ឋាភិបាលបន្ដវេន ស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោមគោលនយោបាយការបរទេសពហុភាគីនិយម...